នាព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានបុរាណវិទ្យា និង បុរេប្រវត្តិ វិទ្យា បានរៀបចំពិធីប្រុងពាលី និងសូត្រមន្តបើកការដ្ឋានកំណាយសង្គ្រោះ ទួលកុកក្រួស ស្ថិតនៅភូមិខ្នយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាព លោកស្រី ជា ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គនាយកបេតិកភណ្ឌ។ កម្មវិធីក៏មានការអញ្ជើញចូលរួមពី លោក ប៊ន់ វាសនា អភិបាលរងក្រុង លោក ជិម សុភ័ក្រ អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង និងក្រុមការងារ លោកចៅសង្កាត់តាកោ និងអាជ្ញាធរពាក់ព័ន្ធ សរុប៤៤នាក់។

សូមបញ្ជាក់ដែរថា ការធ្វើកំណាយនេះនឹងប្រព្រឹត្តទៅរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តព្រៃវែង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងភូមិខ្នយ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *