ថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពី “ការចងចាំ” ដែលសហការរៀបចំដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង រោងជាងចារ នៃមហាវិទ្យាល័យសូនរូប សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
នាឱកាសនោះ លោកជំទាវបានចែករំលែកពីបទពិសោធនៃការចងចាំដែលធ្លាប់ឆ្លងកាត់ផ្ទាល់អំឡុងសម័យក្រហម និងសូមឧទ្ទិសស្នាដៃក្នុងពិព័រណ៍នេះ ដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៅ ស-២១ និងក្នុងសម័យខ្មែរក្រហមទាំងអស់។
ពិព័រណ៍នេះ រៀបចំឡើងក្នុងបំណង រំឮកដល់ព្រឹត្តិការណ៍នៃអំពើឃោរឃៅដោយពួកខ្មែរក្រហម ហើយចូលរួមទប់ស្កាត់កុំឲ្យរបបនេះកើតមានឡើងវិញ និងលើកទឹកចិត្តនិស្សិតបង្កើតស្នាដៃទាក់ទងនឹងសម័យខ្មែរក្រហម ដើម្បីទុកជាឯកសារ។








Laisser un commentaire