នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ព្រះសង្ឃព្រះចៅអធិការវត្តមរតកតេជោបុរីស្វរ:​ អាជ្ញាធរជាតិព្រះវិហារ បញ្ជាការដ្ឋានអង្គរក្ស វរសេនាតូច៣៧១ អាជ្ញាធរ និងសហគមន៍មូលដ្ឋាន លោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្សមកពីបឋមសិក្សា សម្តេចតេជោស្រះក្តុល អនុវិទ្យាល័យហ៊ុន សែន ស្រះក្តុល ប្រមាណ ៤៥៦នាក់​ បានរួមគ្នាដាំកូនកូនឈើចំនួន២០០០ដើម នៅក្នុងបរិវេណវត្តតេជោបុរីស្វរៈ​ រួមមានប្រភេទដើមត្របែកព្រៃ គ្រញូង ធ្នង់ ក្ងោក និងដើមឥន្ធនេល​ ក្នុងគោលបំណងបង្កើនសោភ័ណភាព បរិស្ថាន លេីកកម្ពស់ការយល់ដឹងអំពីសារសំខាន់ព្រៃឈេី​ និងសម្រាប់ជាម្លប់ដល់សាធារណ:ជន។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *