ក្រុមភ្នាក់ងារទេសចរណ៍​ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានបន្តជួសជុលគ្រឿងបរិក្ខា ទេសចរណ៍មួយចំនួននៅតាមប្រាសាទ ដូចជាជណ្ដើរក្ដារឈើដែលទ្រុឌទ្រោម ឱ្យមានសោភ័ណភាព និងរឹងមាំ។ ការងារនេះ ដើម្បីសម្រួលដល់ដំណើរទស្សនារបស់ភ្ញៀវទេសចរ​ដែលមកកម្សាន្ត​ក្នុងរមណីយដ្ឋានអង្គរឱ្យប្រកបដោយផាសុកភាព និងប្រកបដោយភាពសប្បាយរីករាយ ពោរពេញ​ដោយអនុស្សាវរីយ៍ និងការចងចាំដ៏ល្អៗ៕

រូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *