ភ្នាក់ងារទេសចរណ៍ ក្រុមការងារសណ្តាប់ធ្នាប់ ប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅជើងទំនប់ទឹក បារាយមេបុណ្យខាងលិច

ក្រុមការងារភ្នាក់ងារទេសចរណ៍ និងក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅតាមបរិវេណជើងទំនប់ទឹកបារាយមេបុណ្យខាងលិច មានដូចជាសំរាមដបភេសជ្ជៈ ដបទឹកសុទ្ធ ផ្លាស្ទិច កញ្ចប់ស្នោដាក់បាយ និងសំរាមផ្សេងៗនៅរាយប៉ាយបង្ករផល់ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់រមណីយដ្ឋានអង្គរ។ ការងារនេះបានបង្កើនសោភ័ណភាពបរិស្ថានស្អាត និងលើកតម្លៃរមណីយដ្ឋានអង្គរបានកាន់តែល្អបន្ថែមទៀត។

សូមសាធារណជន ដែលបានទៅលេងកម្សាន្ត មេត្តារក្សាទុកដាក់សំរាមរបស់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ និងសំរាមចោលនៅក្នុងធុងសំរាម ជៀសវាងចោលពាសវាលពាសកាលនាំឱ្យបាត់បង់តម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ អាជ្ញាធរជាតិអប្សរា សូមអរគុណ ដល់សាធារណជនដែលទុកដាក់សំរាមក្នុងធុងសំរាមបានត្រឹមត្រូវ រួមគ្នាលើកតម្លៃបរិស្ថានទាំងអស់គ្នា៕

អត្ថបទ: យី សុថា

រូបភាព: ហៃ រដ្ឋា


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *