ដោយមានប្រតិកម្មពីសំណាក់មហាជន និងអនុវត្តតាមប្រកាសស្តីពីការពង្រឹងសិល្ប:មហាជន នៅពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ បានអញ្ជើញតំណាងក្រុមតន្ត្រី រតនា រ័ត្នតន្ត្រី មកធ្វើការអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពសម្តែងដែលប្រាសចាកពីវប្បធម៌ប្រពៃណីជាតិ ប៉ះពាល់តម្លៃសីលធម៌សង្គម ពិសេសតម្លៃស្រ្តីខ្មែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្រុមតន្ត្រី រតនា រ័ត្ន តន្ត្រី ដែលបានប្រគំជូនកម្មវិធីនៅកំពង់ជ្រៃ ដោយបានសម្តែង និងផ្សព្វផ្សាយវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌ប្រពៃណីជាតិជាខ្លាំង។
ក្រោយពីបានទទួលបានការណែនាំពីថ្នាក់ដឹកនាំប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវរួចមក លោក ប៉ាន់ រតនា ដែលជាតំណាងក្រុមតន្រ្តី រតនា រ័ត្នតន្ត្រី បានសន្យាថា នឹងគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានី-ខេត្ត សម្រាប់ការសម្តែងក្រោយៗទៀត។






Laisser un commentaire