ថ្លែងក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២ៗ នៅសាលសន្និសីទចតុម្មុខ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត ដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា។
ចូលរួមក្នុងឱកាសនោះ រួមមានឯកឧត្ដម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័ន ផលិតករ សិល្បករ សិល្បការិនី ព្រមទាំងយុវជនជាផលិតករវ័យក្មេងជាច្រើនរូប។
សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ រៀបចំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន៣៥ចំណងជើងបានដាក់ចូលរួមប្រកួតប្រជែង ព្រមទាំងចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ។






























Laisser un commentaire