នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ បានរៀបចំពិធីបិទ ក្រោមអធិបតីភាព ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

ចូលរួមក្នុងពិធីនោះមានវត្តមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងផលិតករ សិល្បករ ជាង៦០០នាក់។

ភាពយន្តដែលទទួលបានពានរង្វាន់ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ នេះ មានដូចខាងក្រោម

១ ពានមាស បានទៅលើភាពយន្តរឿង ជីវិត ស្នេហា សុខសាន្ត ដឹកនាំរឿងដោយ កញ្ញា សុធា អុីណេស

២.ពានប្រាក់ បានទៅលើភាពយន្តរឿង ក្តីស្រឡាញ់ដែលអ្នកផ្តល់អោយ ដឹកនាំរឿងដោយ លោក សាង ច័ន្ទវិសាល

៣.ពានសំរឹទ្ធ បានទៅលើភាពយន្តរឿង ក្តារចុក ដឹកនាំរឿងដោយ លោក វង្ស បញ្ហាវ័ន្ត

៤.ពានរង្វាន់ពិសេសរបស់មេប្រយោគ បានទៅលើភាពយន្តរឿង ឆ្ងាយដាច់អាល័យ ដឹកនាំរឿងដោយ លោក លី ប៉ូឡែន ៥.ពានរង្វាន់មាតិការឿងល្អ បានទៅលើភាពយន្តរឿង សំឡេងរាត្រី ដឹកនាំរឿងដោយ លោក សុខ ចាន់រ៉ាដូ និងលោក វ៉ាន់ គង្គា

៦.ពានអ្នកដឹកនាំវ័យក្មេង បានទៅលើភាពយន្ត ប៊ិចសរសេរ ដឹកនាំរឿងដោយ លោក សុង ហេមគីរី

៧.ពានបច្ចេកទេស បានទៅលើភាពយន្តរឿង ស្រទាប់ផ្កា ដឹកនាំរឿងដោយ លោក មឿន សូសុខហេង

៨.ពានទស្សនិកជនគាំទ្រ បានទៅលើភាពយន្តរឿង ស្នេហ៍ឆ្លងវេលា ដឹកនាំរឿងដោយ លោក គឹម អានសុផាស័ក្តិ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *