នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ម្ចាស់គណនីFacebookឈ្មោះនីសា ឈ្មោះពិត ផន នីសា អាយុ៣៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៨០៦៩១៣៥០ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចេញលិខិតសុំទោសជាសាធារណៈ មកកាន់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយសារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះតាមរយៈបណ្តាញទំនាក់ទំនងសង្គមFacebookដែលផ្ទុយពីការពិត ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវ និងកិត្តិយស របស់ស្ថាប័នអាជ្ញាធរជាតិអប្សរា និងមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា។
ម្ចាស់គណនីFacebookរូបនេះ ក៏បានសំណូមពរដល់សាធារណៈជន ដែលបានចែកចាញបន្តចំពោះការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន សូមមេត្តាលុបចោលនូវខ្លឹមសារដែលផ្ទុយពីការពិតនេះ៕










Laisser un commentaire