យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពអបអរសាទរប្រកបដោយក្តីមោទន: ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និង ក្នុងឱកាសដ៏វិសេសវិសាល ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណកែវទាំងបីនៃព្រះរតនត្រ័យប្រទានសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តមកិត្តិ ទេសាភិបាលបណ្ឌិត សូមឱ្យមានសុខភាពល្អបរិបូរណ៍ បញ្ញាភ្លឺថ្លា ប្រាជ្ញាវាងវៃ កម្លាំងពលំមាំមួន សម្រាប់ដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនជានិរន្ត ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *