យើងខ្ញុំមានសេចក្តីរន្ធត់ ក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលបានទទួល មរណភាពនៅថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០ នាទីព្រឹក ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ ខ្ញុំសូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយ ឯកឧត្តម និង ក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលជាការ បាត់បង់ ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទូត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការថែរក្សាអប់រំ ផ្តល់ដំបូន្មានដល់កូនចៅ ឱ្យរស់នៅប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត និងជាឥស្សរជនមួយរូបដែលបានបូជា កម្លាំងកាយចិត្តក្នុងការបម្រើបុព្វហេតុជាតិមាតុភូមិ។


Laisser un commentaire