នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅសាលសន្និសីទចតុម្មុខ។
ក្រោយពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអានរបាយការណ៍ស្តីពីលទ្ធផលការងារ ទិសដៅ និងបញ្ហាប្រឈមរួចមក លោកជំទាវ កិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្រ្តីរាជការក្រសួងវប្បធម៌ និងវិចត្រសិល្ប: និងបានផ្តល់អនុសាសន៍គន្លឹះសំខានៗ សម្រាប់ការអនុវត្តនាពេល អនាគត់។
ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយកនរដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសបំពាក់មេដាយការងារជូនដល់មន្ត្រីរាជការដែលខិតខំបំពេញការងារបានល្អផងដែរ។
អត្ថបទ និងរូបភាព នាយកដ្ឋានភាពយន្ត





















Laisser un commentaire