នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបពិភាក្សាការងារជាមួយលោក Sadar Umar Alarm តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការងាររួមមាន៖
- ការរៀបចំខួបលើកទី៣០ឆ្នាំ របស់គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នៅប្រទេសបារាំង ដើម្បីលើកឡើងពីសមិទ្ធផលក្នុងរយៈពេល៣០ឆ្នាំរបស់ICC-Angkorនិងការពិភាក្សាស្តីពីដំណាក់កាលទី៤ របស់ ICC-Angkor សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត
- គម្រោងអភិរក្សនិងគាំពារសំណង់បុរាណមួយចំនួននៅតំបន់អង្គរ និងតំបន់ផ្សេងៗទៀត
- ការលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាពនៅតំបន់អង្គរ
- ការលើកកម្ពស់ឧស្សាហកម្មវប្បធម៌ច្នៃប្រឌិតនៅកម្ពុជា
- គម្រោងអភិរក្សនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
- និងបានពិភាក្សាផងដែរ លើឯកសារមួយចំនួនដែលកម្ពុជាត្រៀមចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ទាំងផ្នែកបេតិកភណ្ឌវប្បធម៌រូបី និងអរូបី៕
អត្ថបទនាយកដ្ឋាន: សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន
រូបភាព:នាយកដ្ឋានសិល្បៈ ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌















Laisser un commentaire