នាព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យតំណាងសមាគមស៊ីកាដា (សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា) ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីទិសដៅការងាររបស់អង្គការ និងសកម្មភាពការងារដែលគ្រោងនឹងអនុវត្តនាពេលអនាគត។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់អង្គការស៊ីកាដាទាក់ទងនឹងការផ្សព្វផ្សាយ ការបញ្ជ្រាបចំណេះដឹងផ្នែកវប្បធម៌អោយកាន់តែទូលំទូលាយដល់យុវជនជំនាន់ក្រោយ និងផ្តល់ជាអនុសាសន៍មួយចំនួនដល់សមាគមស៊ីកាដាដើម្បីជាគន្លឹះដល់អង្គការក្នុងការរៀបចំសកម្មភាពការងាររបស់ខ្លួននាពេលខាងមុខ។

អត្ថបទនាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន។

រូបភាព លោកត្រឡុង បូរិន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *