នាព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីអនុញ្ញាតអោយលោក Edgar DOERIG តំណាងតែងតាំងថ្មីរបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី(OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងលោក Edgar DOERIG បានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗជាច្រើនដែលទាក់ទងនឹងវិស័យវប្បធម៌ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។មុននឹងបញ្ចប់នៃជំនួបនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីគម្រោងផ្សេងៗនាពេលអនាគត។
អត្ថបទ៖នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន
រូបភាព ៖ នាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌













Laisser un commentaire