នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាតជូនលោក Peter Wong នាយកប្រតិបត្តិក្រុមហ៊ុន Center for Content Creation-Next ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងស្តីពីការប្រែក្លាយកម្ពុជាជាបណ្តុំនៃឧស្សាហកម្មភាពយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការអរគុណចំពោះការរៀបចំគម្រោងដ៏មានសារ:សំខាន់នេះ ក៏ប៉ុន្តែស្នើអោយក្រុមហ៊ុនធ្វើការពិនិត្យ និងសិក្សាអោយបានម៉ត់ចត់ចំពោះស្ថានភាពបច្ចុប្បន្ននៃឧស្សាហកម្មភាពយន្តកម្ពុជា ជាពិសេសត្រូវធ្វើការជាមួយអង្គភាពជំនាញ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដើម្បីអោយគម្រោងនេះអាចដំណើរការ និងទទួលបានជោគជ័យ។
រូបភាព និងអត្ថបទ នាយកដ្ឋានភាពយន្ត














Laisser un commentaire