នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោកស្រី ប៊ុន ច័ន្ទនិមល នាយិកាផលិតកម្មសាស្រ្តា ហ្វីល ព្រមទាំងក្រុមការងារចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងការងារមួយចំនួនរបស់ផលិតកម្មសម្រាប់ឆ្នាំ២០២៣។ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផលិតកម្មសាស្រ្តា ហ្វីល ដែលបានខិតខំផលិតស្នាដៃភាពយន្តជាច្រើនប្រកបដោយគុណភាព ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈ Digital Flatform រោងភាពយន្ត និងទូរទស្សន៍។ ជាមួយនេះ លោកជំទាវក៏បានផ្តាំផ្ញើឲ្យផលិតកម្មសាស្រ្តា យកចិត្តទុកដាក់បង្កប់ និងរំលេចពីសិល្បៈវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ឲ្យបានកាន់តែច្រើនថែមទៀតនៅក្នុងផលិតភាពយន្តរបស់ខ្លួន ដើម្បីជាគុណតម្លៃសម្រាប់អ្នកទស្សនាផង និងរួមចំណែកបញ្ជៀបចំណេះផ្នែកសិល្បៈវប្បធម៌ដល់សាធារណជនផង។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *