នាព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានអនុញ្ញាតជូនលោក Sangmin LEE assistant Director, international Cultural Affairs Division នៃក្រសួងវប្បធម៌កីឡា និងទេសចរណ៍នៃសាធារណ:រដ្ឋឋកូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើគម្រោងចំនួន៣៖
១. គម្រោងទទួលជំនួយសាងសង់វិទ្យាស្ថានអប់រំវិស័យសិល្បៈ ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ
២. គម្រោងកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសិល្បៈ
៣. គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអប់រំវប្បធម៌សិល្បៈ៕
អត្ថបទ: លោក លឹម យូសួ
រូបភាព: នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌









Laisser un commentaire