លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា

ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង សកុណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត PARK Jung-Wook ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។នៅក្នុងអង្គជំនួបពិភាក្សានេះលោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌ជាមួយនិងសាធារណរដ្ឋកូរ៉េតាមរយៈដៃគូនានា ដែលមានដូចជាការជួសជុលប្រាសាទមួយចំនួននៅតំបន់អង្គរ កិច្ចសហប្រតិបត្តិការជាមួយនិងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្ត្រីដែលបានអនុញ្ញាតអោយឯកឧត្តមមកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តមសន្យានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។

អត្ថបទ៖នាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន
រូបភាព៖ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *