នារសៀលថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតអោយឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉េរូប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងអបអរសារទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលទទួលបានភារកិច្ចថ្មី។ បន្ថែមពីនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យវប្បធម៌ និងពិភាក្សាគ្នាលើការភ្ជាប់ទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ទាំងរូបី និងអរូបី៕
អត្ថបទ៖នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន
រូបភាព៖នាយកដ្ឋានសិល្បៈភាពយន្ត







Laisser un commentaire