នាព្រឹកថ្ងៃទៅ១៤ ខែមេសា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញទស្សនាការសម្តែងសិល្ប:ចម្រុះ សម្តែងដោយសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅក្នុងបរិវេណភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ក្នុងឱកាសនោះក៏មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍អង្គរសង្រាន្តនាឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលមានកម្មវិធីសិល្បៈវប្បធម៌ជាច្រើន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅតំបន់រមណីយដ្ឋានអង្គរ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជារដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា និងក្រសួងស្ថាប័នមួយចំនួនទៀត។
អត្ថបទ និងរូបភាព នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

























Laisser un commentaire