ការចូលជួបសម្តែងការគួរសមនិងសូមអនុសាសន៍លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី
កាលពីរសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈកម្មការរៀបចំពិពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២ ចូលជួបសម្តែងការគួរសមនិងសូមអនុសាសន៍ដើម្បីរៀបចំពិព័រណ៍សៀវភៅ លើកទី១០ ឆ្នាំ២០២៣ ឱ្យកាន់ទទួលបានជោគជ័យ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកជំទាវបណ្ឌិតសភាចារ្យនិងកិច្ចសម្តែងការគួរសមរបស់គណៈកម្មការពិព័រណ៍សៀវភៅ លោក ហុក សុទ្ធិ តំណាងគណៈកម្មការ បានធ្វើសេចក្តីរាយការណ៍ពីសកម្មភាពនិងលទ្ធផលនៃការរៀបចំពិព័រណ៍សៀវភៅ ឆ្នាំ២០២២ និងបានស្នើសុំពិភាក្សាអំពីការស្វែងរកទីតាំងថ្មីព្រមទាំងកំណត់កាលបរិច្ឆេទការរៀបចំពិព័រណ៍សៀវភៅឆ្នាំ២០២៣។
អត្ថបទ លោក កុក រស់
រូបភាព លោក ត្រឡុង បូរិន











Laisser un commentaire