ថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦:០០ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ទទួលជួបលោក Takahashi Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាព្រមទាំងគណៈប្រតិភូ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

គោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បីសម្តែងការគួរសមនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារមួយចំនួនដែលផ្តោតលើការសម្តែងតន្ត្រី ការបង្ហាញសម្លៀកបំពាក់ ភាពយន្តគំនូរជីវចល សៀវភៅរឿងគំនូរជីវចល ការរៀបចំតុបតែងផ្កាតាមបែបប្រពៃណីជប៉ុន ដែលកម្មវិធីនេះមានការចូលរួមពីអ្នកជំនាញជប៉ុន និងកម្ពុជា។

ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឲ្យមានកម្មវិធីនេះឡើង ដែលជាឱកាសមួយក្នុងការស្វែងយល់ពីវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។

អត្ថបទនាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន

រូបភាព លោក ត្រឡុង បូរិន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *