លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបន្ទប់ថែទាំមុន និងក្រោយសម្រាលរបស់មណ្ឌលសុខភាពគគីសោម និងអគារមត្តេយ្យសិក្សាសហគមន៏ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ថ្ងៃអាទិត្យ១៥កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦

ស្វាយទាប ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបន្ទប់ថែទាំមុន និងក្រោយសម្រាលរបស់មណ្ឌលសុខភាព នៃឃុំគគីសោម និងអគារមត្តេយ្យសិក្សាសហគមន៏ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ក៏បានឧបត្ថម្ភ សម្ភារៈសំខាន់ៗជាច្រើនមុខដែលបម្រើដល់កិច្ចការវេជ្ជសាស្រ្ត និងការងារព្យាបាល ដល់មណ្ឌលសុខភាពគគីសោម និងផ្តល់សម្ភារៈសិក្សា ដល់កុមារតូចៗចំនួន៤៤ នាក់ នៅឃុំស្វាយរំពារផងដែរ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *