នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតតែងតាំង នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានអញ្ជើញជាអធិបតីក្នុងពីធីសម្ពោធបើកមហោស្រពភាពយន្តជប៉ុនលើកទី៨ នៅព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះរៀបចំនៅរោងភាពយន្ត មេជើ សុីណេផ្លិច សាខាអេអន៣ ដោយមានការចូលពីសំណាក់លោក លោកស្រី សិល្បករសិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប។

មហោស្រពភាពយន្តជប៉ុនលើកទី៨នេះ រៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចាប់ថ្ងៃទី១៣ ដល់ថ្ងៃ២៩ ខែមករា ឆ្នាំ២០២៣ នៅរោងភាពយន្តមេជើ សុីណេភ្លិច ភ្នំពេញ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *