នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការទទួលរៀបចំទស្សនីយភាពពិធីបើកបិទកីឡាសុីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានអញ្ជើញចុះសួរសុខទុក្ខសិល្បករ សិល្បការិនី ដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាព ក្នុងអំឡុងពេលនៃការហាត់សមសម្តែងទស្សនីយភាពសម្រាប់ពិធីបិទកីឡាសុីហ្គេម នៅមណ្ឌលសុខភាព នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

គួរបញ្ជាក់ជូនថា ពិធីបិទកីឡាសុីហ្គេមលើកទី៣២ នឹងប្រារព្ធធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានសិល្បករសិល្បការិនីចូលរួមសម្តែងសរុប ជាង ២០០០នាក់។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *