នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា (Prof. Ishizawa Yoshiaki) ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងកិច្ចជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សាការងារស្តីពី:
-គម្រោងរៀបចំប្រារព្ធពិធីបិទការដ្ឋានស្ពានហាលប្រាសាទអង្គរវត្ត
-សំណើសុំបន្តអនុស្សរណ:នៃការយោគយល់គ្នារវាងសាកលវិទ្យាល័យសូហ្វីយ៉ានិងអាជ្ញាធរជាតិអប្សរា
-និងការរៀបចំសន្និសីទអន្តរជាតិ ដោយផ្តោតលើរបាយការណ៍ស្តីពីការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត៕
អត្ថបទ:នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន
រូបភាព:នាយកដ្ឋានសិល្ប:ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌

Laisser un commentaire