នាព្រឹកថ្ងៃពុធ ១០ រោច ខែបឋមសាឍ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតំណាងដោយលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ ជាមួយនឹងសមាគមជំរុញឧស្សាហកម្មកម្ពុជា-ចិន តំណាងដោយលោកឧកញ៉ា តឹង ភីពីង ប្រធានសមាគមជំរុញឧស្សាហកម្មកម្ពុជា-ចិន។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែជិតសិ្នទ្ធបន្ថែមទៀតរវាងដៃគូរដ្ឋ និងឯកជន ក្នុងការជំរុញការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរតាមរយៈការបង្កើតព្រឹត្តការណ៍សិល្បៈ ការរៀបចំតាំងពិព័រណ៌គំនូរវិចិត្រកម្ម ការរៀបចំសិក្ខាសាលាដើម្បីចែករំលែកបទពិសោធន៍ ជំរុញការអភិវឌ្ឍសិល្បៈវប្បធម៌ ដើម្បីឲ្យស្របតាមបរិបទឧស្សាហកម្មទេសចរណ៍ វប្បធម៌ និងការបង្កើតថ្មី៕

អត្ថបទ៖នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន

រូបភាព៖លោក ត្រឡុង បូរិន


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *