នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រុងពាលីតាមប្រពៃណីសាសនា ដើម្បីត្រៀមសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ ១៩១៨ នៅសួនច្បារមុខស្ថានទូតបារាំង។

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ ១៩១៨ ត្រូវអនុញ្ញាតឲ្យរៀបចំសាងសង់ដោយសម្តេចតេជោនាយករដ្ឋមន្រ្តីតាមសំណើរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដឹកនាំសាងសង់ដោយ ឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ចាប់ខែមករា ឆ្នាំ២០២៣ កន្លងមក។

វិមាននេះ នឹងត្រូវសម្ពោធជាផ្លូវការនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃបុណ្យជាតិបារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *