នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន មានរៀបចំពិធី «ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ដែលបានធ្វើឱ្យផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ចេញជាផ្លូវការ ក្នុងអនុក្រឹត្យលេខៈ១០៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ សបញ្ជាក់ឱ្យឃើញថាក្រសួងទាំង២ យកចិត្តទុកដាក់ សហការគ្នា ចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដោយឈរលើប្រយោជន៍ជាតិជាធំ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
គួរបញ្ជាក់ថាអនុក្រឹត្យលេខៈ១០៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើផែនទីកំណត់ទៅតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតក្នុងតំបន់ ការពារធម្មជាតិ មានគោលបំណងថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌឱ្យបានគង់វង្ស ព្រមទាំងផ្តល់ជាមូលដ្ឋានសម្រាប់គោលដៅទេសចរណ៍មូលដ្ឋាន ក៏ដូចជាសារធារណជន ក្នុងការគ្រប់គ្រង ការការពារ និងការអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ការពារធម្មជាតិចំនួន២៧កន្លែង។








រូបភាព៖ ក្រសួងបរិស្ថាន

Laisser un commentaire