នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងខួបលេីកទី១១ព្រះវស្សា នៃការយាងសោយទិវង្គតរបស់ព្រះអង្គ។
ក្នុងពិធីនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណ:ប្រតិភូក្រសួង បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន៕











Laisser un commentaire