នៅថ្ងៃសុក្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអនុញ្ញាតឱ្យឯកឧត្តមប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បានចូលជួបសម្ដែងការគួរសមនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រកម្មសិទ្ធិបញ្ញាផ្នែកសិទ្ធិអ្នកនិពន្ធនៅកម្ពុជា។ កិច្ចពិភាក្សានេះផ្តោតលើកិច្ចការងារសំខាន់ៗដូចជា៖

1. ការចុះអនុស្សារណ:យោគយល់គ្នា រវាងក្រសួង និង សមាគម

2. ការរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលានានាស្តីពី

– អនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ Berne Convention

– អង្គភាពគ្រប់គ្រងសិទិ្ធរួមCMOs

3. កិច្ចសហប្រតិបត្តិការទូទៅរវាងក្រសួង និងសមាគម ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា

4. ជួយអភិវឌ្ឍទៅលើផ្នែក CMOs ឱ្យមានដំណើរការល្អ

5. ជួយពង្រឹងនិងជួយសម្របសម្រួលផ្នែកច្បាប់នូវសេចក្ដីព្រាងនិងលិខិតបទដ្ឋានគតិយុត្តនានា ទាំងច្បាប់បេតិកភណ្ឌវប្បធម៌និងច្បាប់សិទិ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល

ឆ្លើយតបនឹងសំណើរបស់សមាគមខាងលើ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឯកភាព និងគាំទ្រទាំងស្រុងព្រមទាំងអនុញ្ញាតឲ្យមន្ត្រីជំនាញបន្តសហការអនុវត្តកិច្ចការទាំងអស់នេះ។

ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគោរពជូនពរក្នុងការសម្រេចជោគជ័យលើការចូលរួមអភិវឌ្ឍកិច្ចការប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជានិរន្តន៍។

អត្ថបទដោយ៖ នាយកដ្ឋានសិទិ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *