ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញផ្តល់កិត្តិយសសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមការងារស្រាវជ្រាវ ចងក្រងឯកសារទម្រង់ល្ខោនបាសាក់ក្នុងទសវត្សឆ្នាំ១៩៦០ និងថ្នាក់ដឹកនាំសាលាមធ្យមវិចិត្រសិល្បៈ។
ឆ្លៀតក្នុងខណៈនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យមើលការរៀបបណ្ណាល័យ ការហាត់រៀនរបស់សិស្សានុសិស្សនៅសាលារបាំផ្នែកប្រពៃណី និងសាលាតូរ្យតន្ត្រីទាំងឧបករណ៍សម័យ និងបុរាណ ក៏ដូចជាកន្លែងស្នាក់នៅរបស់សិស្សានុសិស្ស ពិសេសសិស្សនារី នៅសាលាមធ្យមវិចិត្រសិល្បៈ។























Laisser un commentaire