កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដោយអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញ។

តាមរយៈការជួបសំណេះសំណាលនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំងពីរខេត្ត ដែលបានចូលរួមចំណែកក្នុង ការអនុវត្តនូវការងារតាមផែនការរបស់ក្រសួង ក៏ដូចជាមន្ទីរ និងសំណូមពរឱ្យគ្រប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនឹងវិស័យវប្បធម៌៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *