នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យមើលការជួសជុលឡើងវិញនូវទីកន្លែងព្រះអង្គចេក និងព្រះអង្គចម ដែលជាទីកន្លែងប្រជាពលរដ្ឋតែងតែគោរពបូជាតាមទំនៀមទម្លាប់ ប្រពៃណីតាំងពីបុរាណរៀងមក។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏ណែនាំអោយមន្រ្តីពាក់ព័ន្ធរៀបចំប្រព័ន្ធភ្លើងអំពូលឡើងវិញនៅជុំវិញ និងថែរក្សាអនាម័យនៅជំវិញទីកន្លែងគោរពបូជាផងដែរ៕












Laisser un commentaire