នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញមកលើកទឹកចិត្ត និងទស្សនាការសម្តែងសាកល្បងទស្សនីយភាព “ក្រមា និងជីវិតខ្មែរ” សម្តែងដោយសិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព។
ទស្សនីយភាព “ក្រមា និងជីវិតខ្មែរ” នឹងត្រៀមសម្តែងជូនទស្សនា នៅក្នុងកម្មវិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ។
អត្ថបទ: លោក នួន ភារុំ
រូបភាព: លោក អុឹម វាសនា និង លោក ស៊ីវ សុភក្ត្រា



















Laisser un commentaire