ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត ការសិក្សាស្រាវជ្រាវ និងកិច្ចការងារអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រទូទៅ និងការអភិរក្សនៅតាមប្រាសាទមួយចំនួនដូចជា ប្រាសាទប្រាំ ប្រាសាទដំរី ក្រុមប្រាសាទធំ និងប្រាសាទចិន។

អត្ថបទ និងរូបភាព : លោក ថាច់ ផានិត


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *