នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានធ្វើមរណកាលនារំលងអាធ្រាតថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ លោកជំទាវរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានសម្តែងសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់ឯកឧត្ដម អ៊ុក សុជាតិ ដែលជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីកោរពស្រឡាញ់ប្រកបដោយព្រហ្មវិហាធម៌ និងជាការបាត់បង់ឥស្សរជនមួយរូបដែលបានបូជាកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិមាតុភូមិគ្រប់កាលៈទេសៈ ព្រមទាំងបានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុ្ងការបម្រើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។





















Laisser un commentaire