កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដែលរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងJapan Foundation។

មហោស្រពគីហ្សូណា គឺជាវេទិកាវប្បធម៌សម្រាប់កម្ពុជា និងជប៉ុន ដើម្បីបង្ហាញសិល្បៈវប្បធម៌ តន្ត្រី របាំ និងម្ហូប ជំរុញឱ្យមានការគោរព និងការយល់ដឹងកាន់តែខ្លាំងឡើងចំពោះអត្តសញ្ញាណវប្បធម៌ជាតិរបស់គ្នាទៅវិញទៅមក៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *