នាព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២៤ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្ដាលីឆ្នាំសិក្សា២០២៤ ដើម្បីសម្តែងការគួរសម និងផ្ដល់អនុសាសន៍ទាក់ទងអំពីបទពិសោធន៍នៃការសិក្សានៅក្រៅប្រទេសទៅដល់បេក្ខជន និងបេក្ខនារីជ័យលាភី។ នៅក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការ បានចែករំលែកនូវបទពិសោធន៍មួយចំនួនទាក់ទងនឹងការរស់នៅ ការសិក្សារៀនសូត្រ បន្ថែមពីនេះលោកជំទាវរដ្ឋលេខាធិការបានជូនពរដល់ជ័យលាភីទាំងអស់អោយទទួលបានជោគជ័យក្នុងការសិក្សា និងយកចំណេះជំនាញដែលបានសិក្សាពីក្រៅប្រទេស មកបម្រើការងារនៅក្នុងប្រទេសវិញ៕






Laisser un commentaire