នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការគាំទ្រការអភិវឌ្ឍលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា និងការស្រាវជ្រាវផ្នែកសង្គមសាស្រ្ត មនុស្សសាស្ត្រ និងសិល្បៈនៅប្រទេសកម្ពុជា និងតំបន់មេគង្គជាមួយតំណាងអង្គការមជ្ឈមណ្ឌលខេមរសិក្សា។
គោលដៅនៃកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងមាន៖
១. ជំរុញឱ្យមានការស្រាវជ្រាវ និងកម្មវិធីផ្លាស់ប្តូរបញ្ញវន្តបរទេស តាមរយៈកម្មវិធីពហុវិស័យ ដែលលើកកម្ពស់ការសិក្សាពីប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់
២. ពង្រឹងរចនាសម្ព័ន្ធអប់រំ និងវប្បធម៌កម្ពុជា តាមរយៈការបង្រៀនថ្នាក់ជាតិ និងជំនាញសិក្សា និងការបញ្ចូលបញ្ញវន្តខ្មែរ និងអ្នកជំនាញចូលទៅក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ
៣.ជួយសហគមន៍ក្នុងស្រុក តាមរយៈការផ្តល់សេវាកម្មបណ្ណាល័យ សន្និសីទ បាឋកថា ការបញ្ចាំងភាពយន្ត និងសិក្ខាសាលា ទៅដល់ស្ថាប័នជាដៃគូជាតិ និងអន្តរជាតិ
៤.ជួយបង្កើតឱ្យមានទម្លាប់នៃការអានក្នុងចំណោមនិស្សិតខ្មែរ និងកុមារ តាមរយៈកម្មវិធីបកប្រែ និងបោះពុម្ភ បណ្ណាល័យកុមារ និងសកម្មភាពផ្សេងៗជាច្រើនទៀត។











Laisser un commentaire