លោកជំទាវ ភឿង សកុណា បានអនុញ្ញាតអោយលោកសាស្ត្រាចារ្យ Vicent Vidal ចូលជួបពិភាក្សាការងារ
នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបាន អនុញ្ញាតអោយលោកសាស្រ្តាចារ្យ Vicent Vidal , Director of the Experimental Imaging Laboratory in CERIMED ចូលជួបពិភាក្សាការងារ និងជម្រាបជូនពីគម្រោងនៃការផលិតភាពយន្តនៅកម្ពុជា។ នៅក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯ.ឧ ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុបផងដែរ ។
អត្ថបទ និងរូបភាព នាយកដ្ឋានភាពយន្ត














Laisser un commentaire