នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៩:៣០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ទទួលជួបលោក ពេជ្រ ចិត្រា និងលោកស្រី ច័ន្ទ ដាវី ស្ថាបនិកកោះស្លាកែតស្ទូឌីយោ ស្ថាបនិកកម្មវិធីគូព្រេងព្រឹទ្ធ និងជាម្ចាស់ផលិតកម្មដាវីត្រាព្រមទាំងក្រុមការងារដើម្បីសម្តែងការគួរសម និងផ្តល់អនុសាសន៍។
សូមបញ្ចាក់ផងដែរថា កោះស្លាកែតស្ទីឌីយោ និងផលិតកម្មដាវីត្រាបានបង្កើតឡើង ក្នុងគោលបំណងចូលរួមអភិរក្សលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ ចំណែកឯកម្មវិធីគូព្រេងព្រឹទ្ធ ជាកម្មវិធីលើកកម្ពស់ សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងគ្រួសារ។








Laisser un commentaire