នារាត្រីថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ប្រធានស្តីទីនៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងសហការី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សូ សំអាត

នៅគេហដ្ឋាននៃសព ភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

លោកប្រធានស្តីទី បានពាំនាំនូវការចូលរួមរំលែកទុក្ខ​ ព្រមទាំងបច្ច័យ របស់លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដើម្បីសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងក្តីអាឡោះអាឡ័យ ជាមួយគ្រួសារនៃសពដែលបាត់បង់នូវស្វាមី លោកឪពុក និងព្រឹទ្ធាចារ្យសិល្បៈដ៏មានតម្លៃម្នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុវប្បធម៌ជាតិ។

សូមរំលឹកផងដែរថា ឧបាសក សូ សំអាត គឺអតីតតន្ត្រីករផ្នែកឧបករណ៍ឃឹម។ លោកបានទទួលមរណភាពកាលពីថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២និង០០នាទីយប់ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *