កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១០.០០នាទីព្រឹកទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន លោក Valeriu Arteni ទីប្រឹក្សាទូតរ៉ូម៉ានី មានទីស្នាក់ការនៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ដោយកន្លងមកកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសរ៉ូម៉ានីពុំសូវមានទំនាក់ទំនងទៅលើវិស័យវប្បធម៌នោះទេ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ និងជាការឆ្លើយតប លោក Valeriu Arteni ទីប្រឹក្សាទូតរ៉ូម៉ានី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងពិនិត្យរៀបចំកិច្ចព្រមព្រៀងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ឲ្យកាន់តែប្រសើរឡើងថែមទៀត៕





Laisser un commentaire