ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្ដោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរ ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ មុនមានការស្ដារសម្អាតនេះ ប្រឡាយនេះមានសំរាម កំណកដីក្រាស់ ស្លឹកឈើ ដែលធ្វើឱ្យស្ទះដល់លំហូរទឹក និងមានទឹកដក់ថែមទៀត ដែលធ្វើឱ្យមានបរិស្ថានមិនស្អាត។
ក្រោយពេលការងារស្ដារសម្អាតនេះរួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថា នឹងធ្វើឱ្យបរិស្ថានស្អាត និងមានសោភណ្ឌភាព ស្រស់ស្អាតដែលជាទីទាក់ទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះបន្ថែម។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ











Laisser un commentaire