នារសៀលទី៧ ខែសីហា ឆ្នាំ២០២៣ នៅរោងភាពយន្ត Legend សាខា Olympia មានរៀបចំកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Lu Jing សមាជិកាអចិន្រ្តៃយ៍គណ:កម្មាធិការបក្ស ក្រុង ហ្វូចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ចូលរួមក្នុងឱកាសនេះ មានវត្តមានឯកឧត្ដមទីប្រឹក្សាស្ថាទូតចិនប្រចាំនៅកម្ពុជា ផលិតករភាពយន្ត កម្ពុជា ចិន ព្រមទាំងសិល្បករសិល្បការិនី ភ្ញៀវកិត្តយសជាតិ អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណ:ប្រតិភូចិនដែលអញ្ជើញមកចូលរួមកម្មវិធីសប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជាចិន នាពេលនេះ។ ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្ត និងវប្បធម៌កម្ពុជា-ចិននាពេលនេះ គឺជាការរួមចំណែក ដ៏សំខាន់ មួយ ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅ ស្រប ពេល ដែល ប្រទេស យើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនង ការទូត នាឆ្នាំ២០២៣នេះ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *