នៅកំឡុងសប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤កន្លងមកនេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន០៩ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖

– ស្រុកអង្គរធំ ចំនួន០២ករណី

១. លោក ជុំ ញិក មានអាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ

២. លោក ខ្វែក សុខ មានអាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ

– ស្រុកបន្ទាយស្រី ចំនួន០៣ករណី

១. លោក ម៉ោញ ហោម មានអាសយដ្ឋាននៅ ភូមិរវៀងតា ឃុំរំចេក

២. អ្នកស្រី ឈឿន ខូន មានអាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់

៣. លោក ថុក ចាន់ធូ មានអាសយដ្ឋាននៅ ភូមិសាលាក្រវ៉ាន់ ឃុំរំចេក

– ស្រុកពួក ចំនួន២ករណី

១. អ្នកស្រី ខាត់ ណារិន មានអាសយដ្ឋាននៅ ភូមិខ្នាត ឃុំខ្នាត

២. អ្នកស្រី លុយ លីន មានអាសយដ្ឋាននៅ ភូមិអំពិលពាម ឃុំខ្នាត

– ក្រុងសៀមរាប ចំនួន១ករណី

១. អ្នកស្រី ហែម បឿយ មានអាសយដ្ឋាននៅ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល

– ស្រុកប្រាសាទបាគង ចំនួន០១ករណី

១. អ្នកស្រី សាន សូល មានអាសយដ្ឋាននៅ ភូមិត្រាចជុំ ឃុំអំពិល

ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។ រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។

ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឱ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឮ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *