នៅរសៀលថ្ងៃថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ។

លោកជំទាវបណ្ឌិតសភាចារ្យ បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះថា សិល្បករ សិប្បករខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរចំណេះដឹង និងថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃទាំងនោះឱ្យនៅរស់រវើកក្នុងសង្គមជាតិរហូតមកទល់បច្ចុប្បន្ន។ នៅគ្រប់អាណត្តិនៃរដ្ឋសភា រាជរដ្ឋាភិបាលបានកំណត់វិស័យសិល្បៈវប្បធម៌ ជាផ្នែកមួយនៃអាទិភាពគោលនយោបាយ ដោយក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ បន្ថែមលើយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអអនុវត្តជាបន្ទាប់នូវផែនការសកម្មភាពអាទិភាពទាំង៦ចំណុច ដោយរួមបញ្ចូលផងដែរនូវ ដំណោះស្រាយចំពោះបញ្ហាប្រឈមនៃការបាត់បង់ធនធានមនុស្ស ក្នុងវិស័យសិល្បៈវប្បធម៌ជាតិ។

សូមគូសបញ្ជាក់ផងដែរថា ក្នុងគោលបំណងលើកទឹកចិត្តចំពោះសេចក្ដីស្រឡាញ់និងលះបង់ដល់សិល្បករសិល្បការនីដែលមានស្នាដៃល្អឆ្នើមចូលរួមចំណែក អភិរក្ស និង អភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីបុព្វហេតុនៃវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានប្រគល់ជូនលោកគ្រូអ្នកគ្រូសិល្បករសិល្បការនី នូវមេដាយគ្រឿងឥស្សរិយយស ជាតូបការ ព្រះរាជាណាចក្រកម្ពុជា និងមុនីសារាភ័ណ្ឌសរុបទាំងអស់ចំនួន២១៣៣គ្រឿង។

រូបភាព ៖ លោក ស៊ុន រតនៈ


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *