សារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភា ធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមលំឱនកាយវាចាចិត្តបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយគាំពារបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់សូមមានជន្មាយុយឺនយូរ សុខមាលភាពល្អ បរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ តាមរយៈការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និងការចូលរួមចំណែកកសាងសមិទ្ធផលសង្គមនានា ដើម្បីអភិវឌ្ឍប្រទេសជាតិមាតុភូមិដ៏បវរនៃយើងជានីតិរដ្ឋដ៏រឹងមាំ និងសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។


Laisser un commentaire

Votre adresse e-mail ne sera pas publiée. Les champs obligatoires sont indiqués avec *